ព្រះត្រៃបិដក ភាគ ៩៨
គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈដែរ។ ប្រស្នា១០យ៉ាង។
[១៣៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[១៤០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាជាបច្ច័យនៃមោហៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃវុដ្ឋានៈ (ការចេញ) ដោយអនន្តរប្បច្ច័យ។
ID: 637829482058515421
ទៅកាន់ទំព័រ៖