ព្រះត្រៃបិដក ភាគ ៩៨

 [១៤១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៤២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៤៣] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637829482291484733
ទៅកាន់ទំព័រ៖