ព្រះត្រៃបិដក ភាគ ៩៨
[១៤៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ …គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ (ការពិចារណា) ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[១៤៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[១៤៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង
ID: 637829482788298063
ទៅកាន់ទំព័រ៖