ព្រះត្រៃបិដក ភាគ ៩៨
(ជាបច្ច័យ) នៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[១៥២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៥៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ដំណើរ (នេះ) ប្រាកដស្មើដោយទស្សនៈដែរ។
[១៥៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយសមនន្តរប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយអនន្តរប្បច្ច័យដែរ។
ID: 637829483298678347
ទៅកាន់ទំព័រ៖