ព្រះត្រៃបិដក ភាគ ៩៨
ជាបច្ច័យ ដោយសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើ ដោយសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ជាបច្ច័យដោយអញ្ញមញ្ញប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើដោយអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើដោយនិស្សយវារៈ ក្នុងបច្ច័យវារៈដែរ។ តំណផ្សេងគ្នា (នៃធម៌ទាំងនោះ) មិនមានទេ។
[១៥៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ហើយសម្លាប់សត្វ … បំបែកសង្ឃ នូវទោសៈ ដែលមានហេតុត្រូវលះដោយទស្សនៈ … នូវមោហៈ … នូវទិដ្ឋិ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ … បំបែកសង្ឃ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ … ទោសៈ មោហៈ ទិដ្ឋិ … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829483511410355
ទៅកាន់ទំព័រ៖