ព្រះត្រៃបិដក ភាគ ៩៨
[១៥៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង នូវទោសៈដែលមានហេតុត្រូវលះដោយទស្សនៈ … នូវមោហៈ … នូវទិដ្ឋិ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង រាគៈដែលមានហេតុត្រូវលះដោយទស្សនៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ ផលសមាបត្តិ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។
[១៥៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈដែលមានហេតុត្រូវលះដោយទស្សនៈ … ទោសៈ មោហៈ ទិដ្ឋិ … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
ID: 637829483726575931
ទៅកាន់ទំព័រ៖