ព្រះត្រៃបិដក ភាគ ៩៨
[១៥៨] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … ទោសៈ មោហៈ មានះ … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[១៥៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយភាវនា ហើយសម្លាប់សត្វ … បំបែកសង្ឃ នូវទោសៈ ដែលមានហេតុត្រូវលះដោយភាវនា … នូវមោហៈ … នូវមានះ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ … បំបែកសង្ឃ រាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ
ID: 637829483975594145
ទៅកាន់ទំព័រ៖