ព្រះត្រៃបិដក ភាគ ៩៨

ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ឆន្ទ​រាគៈ ក្នុង​ទ្រព្យរបស់​ខ្លួន ជា​បច្ច័យ​នៃ​ឆន្ទ​រាគៈ ក្នុង​ទ្រព្យរបស់​បុគ្គល​ដទៃ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ឆន្ទ​រាគៈ​ក្នុង​ការ​ហួងហែង​របស់​ខ្លួន ជា​បច្ច័យ​នៃ​ឆន្ទ​រាគៈ ក្នុង​ការ​ហួងហែង​របស់​បុគ្គល​ដទៃ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៦០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ហើយ​ឲ្យ​ទាន … ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង នូវ​ទោសៈ​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … នូវ​មោហៈ … នូវ​មានះ … អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន … ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង រាគៈ​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ ផល​សមាបត្តិ និង​មោហៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៦១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា (ជា​បច្ច័យ) នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង …
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637829484214792921
ទៅកាន់ទំព័រ៖