ព្រះត្រៃបិដក ភាគ ៩៨
បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន… ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល … នូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន សេនាសនៈ… អាស្រ័យនូវមោហៈ
ID: 637829484444977109
ទៅកាន់ទំព័រ៖