ព្រះត្រៃបិដក ភាគ ៩៨
ហើយឲ្យទាន … សទ្ធា … មោហៈ ជាបច្ច័យនៃសទ្ធា នៃផលសមាបត្តិ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា… ប្រកាន់ទិដ្ឋិ នូវសីល … នូវបញ្ញា នូវកាយិកសុខ នូវកាយិកទុក្ខ នូវសេនាសនៈ … អាស្រ័យនូវមោហៈ ហើយសម្លាប់សត្វ … បំបែកសង្ឃ សទ្ធា … សេនាសនៈ … និងមោហៈ ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា…តម្លើងមានះ អាស្រ័យមោហៈ … តម្លើងមានះ
ID: 637829484675109409
ទៅកាន់ទំព័រ៖