ព្រះត្រៃបិដក ភាគ ៩៨

សទ្ធា … សេនាសនៈ … និង​មោហៈ ជា​បច្ច័យ​នៃ​រាគៈ និង​សេចក្តី​ប្រាថ្នា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៦៦] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា … បញ្ញា កាយិកសុខ កាយិកទុក្ខ សេនាសនៈ … និង​មោហៈ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៦៧] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា … សេនាសនៈ …
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637829484900372274
ទៅកាន់ទំព័រ៖