ព្រះត្រៃបិដក ភាគ ៩៨
ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ នៃសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[១៧៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃសទ្ធា នៃផលសមាបត្តិផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង …
ID: 637829485669138344
ទៅកាន់ទំព័រ៖