ព្រះត្រៃបិដក ភាគ ៩៨
គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង … ឃើញច្បាស់នូវសោតៈ … នូវវត្ថុ ថាមិនទៀង … នូវរូប ដោយចក្ខុដូចជាទិព្វ … ដោយទិព្វសោតធាតុ … រូបាយតនៈ (ជាបច្ច័យ)
ID: 637829485907397143
ទៅកាន់ទំព័រ៖