ព្រះត្រៃបិដក ភាគ ៩៨
នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[១៧៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ … ចំពោះវត្ថុ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ … ទិដ្ឋិ … វិចិកិច្ឆា … ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ។
[១៧៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ …
ID: 637829486146073742
ទៅកាន់ទំព័រ៖