ព្រះត្រៃបិដក ភាគ ៩៨

បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ជា​វិបាក​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៩៧] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​វិបាក​ប្ប​ច្ច័​យ។ បវត្តិ​ប្ប​ដិ​សន្ធិ។ ខន្ធ​ទាំងឡាយ ជា​វិបាក ជា​បច្ច័យ​នៃ​វត្ថុ។
 [១៩៨] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អាហារ​ប្ប​ច្ច័​យ បាន​ដល់​អាហារ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [១៩៩] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … បាន​ដល់​អាហារ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637829507727081506
ទៅកាន់ទំព័រ៖