ព្រះត្រៃបិដក ភាគ ៩៨
[២០៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺឥន្ទ្រិយទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ។ សេចក្តីបំប្រួញ។ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ … រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ។ ពួកធម៌ ដែលប្រព្រឹត្តទៅមួយអន្លើ ដោយហេតុទាំងនេះបណ្ឌិតគប្បីធ្វើ។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយសម្បយុត្តវារៈ ក្នុងបដិច្ចវារៈ។
[២០៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។
[២០៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។
ID: 637829508278633013
ទៅកាន់ទំព័រ៖