ព្រះត្រៃបិដក ភាគ ៩៨
អាចយគាមិត្តិកៈ
បដិច្ចវារៈ
[២៥០] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដែលដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[២៥១] ធម៌ដែលដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការមិនសន្សំ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋាន អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។
ID: 637829513430934005
ទៅកាន់ទំព័រ៖