ព្រះត្រៃបិដក ភាគ ៩៨

 [២៧៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​និស្សយ​ប្ប​ច្ច័​យ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ ក្នុង​អា​សេវន​ប្ប​ច្ច័​យ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​អត្ថិ​ប្ប​ច្ច័​យ ក្នុង​នត្ថិ​ប្ប​ច្ច័​យ ក្នុង​វិ​គត​ប្ប​ច្ច័​យ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បដិ​ច្ច​វារៈ។
សហជាត​វារៈ ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [២៧៦] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637829516427011453
ទៅកាន់ទំព័រ៖