ព្រះត្រៃបិដក ភាគ ៩៨
[២៨៧] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអហេតុកៈ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ សេចក្តីបំប្រួញ។ (ពឹងផ្អែក) នឹងមហាភូត១ របស់ពួកអសញ្ញសត្វ …ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាតនៈ ខន្ធទាំងឡាយ ជាអហេតុកៈ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។
ID: 637829518044208189
ទៅកាន់ទំព័រ៖