ព្រះត្រៃបិដក ភាគ ៩៨

បញ្ហា​វារៈ


 [៣១៨] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣១៩] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣២០] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៣២១] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ នៃ​ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយហេតុ​ប្ប​ច្ច័​យ (បាន​ដល់​វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣ លើក។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637829522341103848
ទៅកាន់ទំព័រ៖