ព្រះត្រៃបិដក ភាគ ៩៨
ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៥ ក្នុងនអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយ។
ID: 637829530425061905
ទៅកាន់ទំព័រ៖