ព្រះត្រៃបិដក ភាគ ៩៨
[៤៥៩] ធម៌ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ បណ្ឌិត គប្បីធ្វើ (ឲ្យដូចគ្នា) ទាំងពីរបទ។បេ។ ព្រោះអវិគតប្បច្ច័យ។
[៤៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤៦១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នឹងខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
ID: 637829562333497726
ទៅកាន់ទំព័រ៖