ព្រះត្រៃបិដក ភាគ ៩៨
បញ្ហាវារៈ
[៤៦៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។
[៤៦៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ។
[៤៦៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[៤៧០] ធម៌ដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ដែលជារបស់អសេក្ខបុគ្គល … បានដល់វារៈ៣។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង
ID: 637829563347001221
ទៅកាន់ទំព័រ៖