ព្រះត្រៃបិដក ភាគ ៩៨
[៥៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ១៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ១៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១៣ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ អនុលោម។
[៥៧១] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ពាហិរ … អាស្រ័យមហាភូត១ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន …
ID: 637829573092915649
ទៅកាន់ទំព័រ៖