ព្រះត្រៃបិដក ភាគ ៩៨

ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បដិ​ច្ច​វារៈ។
សហជាត​វារៈ ប្រាកដ​ដូចជា​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [៥០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ (ពាក្យ​នេះ) ប្រាកដ​ដូច​បដិ​ច្ច​វារៈ​ដែរ។ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​… (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ (ពាក្យ​នេះ) ប្រាកដ​ដូច​បដិ​ច្ច​វារៈ​ដែរ។ (ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ) ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​… (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ១លើក។ (ពាក្យ​នេះ) ប្រាកដ​ដូច​បដិ​ច្ច​វារៈ​ដែរ។ ខន្ធ​ទាំងឡាយ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637829470051414637
ទៅកាន់ទំព័រ៖