ព្រះត្រៃបិដក ភាគ ៩៨
[៦២៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណិ្ឌត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៦២៥] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦២៦] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦២៧] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានប្រមាណមិនបាន នឹងខន្ធ២…។
ID: 637829579568677839
ទៅកាន់ទំព័រ៖