ព្រះត្រៃបិដក ភាគ ៩៨
នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៦៥២] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៦៥៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ បវត្តិកាល និងបដិសន្ធិកាល បណ្ឌិតគប្បីធ្វើផងចុះ។
[៦៥៤] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។
ID: 637829581540688382
ទៅកាន់ទំព័រ៖