ព្រះត្រៃបិដក ភាគ ៩៨
សំសដ្ឋវារៈ
[៩១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ ច្រឡំនឹងខន្ធ២។
[៩២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២។
[៩៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈមិនត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងបដិសន្ធិក្ខណៈ…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
ID: 637829477241677406
ទៅកាន់ទំព័រ៖