ព្រះត្រៃបិដក ភាគ ៩៨

ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១១។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ។

ចប់ អនុលោម។


 [១០៣] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។
 [១០៤] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [១០៥] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ច្រឡំ​នឹង​ខន្ធ១ ជា​អហេតុកៈ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ខន្ធ២ ច្រឡំ​នឹង​ខន្ធ២ ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ …។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637829478541615517
ទៅកាន់ទំព័រ៖