ព្រះត្រៃបិដក ភាគ ៩៩
អភិធម្មបិដក
បដ្ឋាន ឆដ្ឋភាគ
បរិត្តារម្មណត្តិកៈ
បដិច្ចវារៈ
[១] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ២… ដែលមានអារម្មណ៍ដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។
[៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន នូវខន្ធ២…។
ID: 637829737085448563
ទៅកាន់ទំព័រ៖