ព្រះត្រៃបិដក ភាគ ៩៩
ពួកខន្ធដែលដល់នូវសភាពធំ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ។បេ។ បុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវអារម្មណ៍ ដែលដល់នូវសភាពធំ នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ ឃើញច្បាស់នូវពួកខន្ធ ដែលមានសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ថាមិនទៀង… ត្រេកអរ រាគៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលមានសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលដល់នូវសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829739707899752
ទៅកាន់ទំព័រ៖