ព្រះត្រៃបិដក ភាគ ៩៩

អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៨៧] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ (ចេញ) អំពី​មគ្គ។បេ។ ហើយ​ពិចារណា។
 [២៨៨] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជាហេតុ​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៨៩] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637829788626985331
ទៅកាន់ទំព័រ៖