ព្រះត្រៃបិដក ភាគ ៩៩

ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩០] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩១] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩២] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637829788896255074
ទៅកាន់ទំព័រ៖