ព្រះត្រៃបិដក ភាគ ៩៩

 [២៩៣] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩៤] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩៥] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩៦] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637829789170649787
ទៅកាន់ទំព័រ៖