ព្រះត្រៃបិដក ភាគ ៩៩

 [២៩៧] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៩៨] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​បទ​ទាំងអស់ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ បញ្ហា​ទាំង១៧ បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ដូចគ្នា ក្នុង​បទ​ទាំង៣ផង​ចុះ។
 [២៩៩] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣០០] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា (ជា​បច្ច័យ) នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637829789492687365
ទៅកាន់ទំព័រ៖