ព្រះត្រៃបិដក ភាគ ៩៩

 [៣០១] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣០២] ធម៌​ដែល​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មាន​មគ្គ​ជាហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​មគ្គ​ទី១ ជា​បច្ច័យ​នៃ​មគ្គ​ទី២ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ មគ្គ​ទី៣ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣០៣] ធម៌​ដែល​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ គឺ​ព្រះ​អរិយៈ​ទាំងឡាយ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។
 [៣០៤] ធម៌​ដែល​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637829789771863346
ទៅកាន់ទំព័រ៖