ព្រះត្រៃបិដក ភាគ ៩៩
[៣០៨] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០៩] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១។បេ។ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១០] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣១១] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១។បេ។ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829790325921809
ទៅកាន់ទំព័រ៖