ព្រះត្រៃបិដក ភាគ ៩៩

 [៣១២] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣១៣] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣១៤] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ការពិចារណា ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣១៥] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ គឺ​ព្រះ​អរិយៈ​ទាំងឡាយ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637829790613654684
ទៅកាន់ទំព័រ៖