ព្រះត្រៃបិដក ភាគ ៩៩
[៣១៦] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១៧] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១៨] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣១៩] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ
ID: 637829790901881946
ទៅកាន់ទំព័រ៖