ព្រះត្រៃបិដក ភាគ ៩៩
[៣៣] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈានប្បច្ចវេក្ខណៈ ពិចារណានូវនេវសញ្ញានាសញ្ញាយតនប្បច្ចវេក្ខណៈ ពិចារណានូវទិព្វចក្ខុប្បច្ចវេក្ខណៈ ពិចារណានូវទិព្វសោតធាតុប្បច្ចវេក្ខណៈ នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណប្បច្ចវេក្ខណៈ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលមានអារម្មណ៍ដល់នូវសភាពធំ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន បុគ្គលឃើញច្បាស់នូវពួកខន្ធតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ដែលមានអារម្មណ៍តូចឆ្មារ ប្រារព្ធនូវពួកខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយចេតោបរិយញ្ញាណ ពួកខន្ធតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829739884936401
ទៅកាន់ទំព័រ៖