ព្រះត្រៃបិដក ភាគ ៩៩
[៣៣២] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៣] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៤] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៥] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៦] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៧] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829792166611798
ទៅកាន់ទំព័រ៖