ព្រះត្រៃបិដក ភាគ ៩៩

ឧប្បន្ន​ត្តិ​កៈ
បញ្ហា​វារៈ


 [៣៤៨] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣៤៩] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ ដែល​កើតឡើង​ហើយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ក៏​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​… ឧទ្ធច្ចៈ​… ទោមនស្ស​… នូវ​ត្រចៀក ដែល​កើតឡើង​ហើយ​… នូវ​ច្រមុះ អណ្តាត កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ វត្ថុ​… ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញច្បាស់​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ពួក​ខន្ធ​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637829793389984186
ទៅកាន់ទំព័រ៖