ព្រះត្រៃបិដក ភាគ ៩៩
[៣៥០] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវពួករូប ដែលមិនទាន់កើតឡើងហើយ… នូវពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវពួកខន្ធ ដែលមិនទាន់កើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង ពួកខន្ធដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៥១] ធម៌ដែលកំពុងកើតឡើង ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឃើញច្បាស់) នូវចក្ខុ ដែលកំពុងកើតឡើង… នូវកាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវពួកខន្ធ ដែលកំពុងកើតឡើង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង ពួកខន្ធដែលកំពុងកើតឡើង ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។
[៣៥២] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវចក្ខុ ដែលកើតឡើងហើយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ធ្វើនូវចក្ខុនោះ ឲ្យជាទីគោរព។បេ។ ទិដ្ឋិកើតឡើង នូវត្រចៀក ដែលកើតឡើងហើយ…
ID: 637829793635903329
ទៅកាន់ទំព័រ៖