ព្រះត្រៃបិដក ភាគ ៩៩

ច្រមុះ អណ្ដាត កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ វត្ថុ​… បុគ្គល ធ្វើ​នូវ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ដែល​កើតឡើង​ហើយ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កធម៌​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៣៥៣] ធម៌​ដែល​មិនទាន់​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល (ធ្វើ) នូវ​ពួក​រូប ដែល​មិនទាន់​កើតឡើង​ហើយ​… នូវ​ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ​… បុគ្គល​ធ្វើ​នូវ​ពួក​ខន្ធ ដែល​មិនទាន់​កើតឡើង​ហើយ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ដែល​មិនទាន់​កើតឡើង​ហើយ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។
 [៣៥៤] ធម៌​ដែល​កំពុង​កើតឡើង ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ចក្ខុ ដែល​កំពុង​កើតឡើង​… នូវ​កាយ ពួក​រូប​… នូវ​ពួក​ផោដ្ឋព្វៈ វត្ថុ​… ធ្វើ​នូវ​ពួក​ខន្ធ ដែល​កំពុង​កើតឡើង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637829793877372931
ទៅកាន់ទំព័រ៖