ព្រះត្រៃបិដក ភាគ ៩៩

 [៣៥៥] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ១ ដែល​មិនទាន់​កើតឡើង ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង ពួក​កដ​ត្តា​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​សហជាត​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត៣ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត២… ពួក​មហាភូត ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប និង​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ពា​ហិរ​… អាហារ​… រដូវ​… មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​… មហាភូត២… ពួក​មហាភូត ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប និង​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៣៥៦] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​កើតឡើង​ហើយ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637829794119540477
ទៅកាន់ទំព័រ៖