ព្រះត្រៃបិដក ភាគ ៩៩
[៣៤] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៥] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពិចារណានូវមគ្គប្បច្ចវេក្ខណៈ ពិចារណានូវផលប្បច្ចវេក្ខណៈ ពិចារណានូវនិព្វានប្បច្ចវេក្ខណៈ បុគ្គលឃើញច្បាស់នូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ថាមិនទៀង… ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829740112086633
ទៅកាន់ទំព័រ៖