ព្រះត្រៃបិដក ភាគ ៩៩
ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត១… ពាហិរ… អាហារ… រដូវ… មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត២…។
[៣៥៧] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២… ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ មហាភូត១… ពាហិរ… អាហារ… រដូវ… មហាភូត១ របស់ពួកអសញ្ញសត្វ… ពួកមហាភូត (ជាបច្ច័យ) នៃពួកកដត្តារូប និងពួកឧបាទារូប ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលកើតឡើងហើយ ដោយនិស្សយប្បច្ច័យ។
ID: 637829794343745193
ទៅកាន់ទំព័រ៖