ព្រះត្រៃបិដក ភាគ ៩៩

ផោដ្ឋព្វ​សម្បទា​… កាល​ប្រាថ្នា​នូវ​ពួក​ខន្ធ ដែល​មិនទាន់​កើតឡើង​ហើយ ទាន​… សីល​… ឧបោសថកម្ម​… វណ្ណ​សម្បទា ដែល​មិនទាន់​កើតឡើង​ហើយ​… ពួក​ខន្ធ​ដែល​មិនទាន់​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​សទ្ធា ដែល​កើតឡើង​ហើយ នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៦០] ធម៌​ដែល​កំពុង​កើតឡើង ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​កាល​ប្រាថ្នា​នូវ​ចក្ខុ​សម្បទា ដែល​កំពុង​កើតឡើង ទាន​… សីល​… ឧបោសថកម្ម​… នូវ​សោត​សម្បទា ដែល​កំពុង​កើតឡើង​… នូវ​កាយសម្បទា វណ្ណ​សម្បទា គន្ធ​សម្បទា​… នូវ​រស​សម្បទា​… នូវ​ផោដ្ឋព្វ​សម្បទា​… កាល​ប្រាថ្នា​នូវ​ពួក​ខន្ធ ដែល​កំពុង​កើតឡើង ទាន​… សីល​… ឧបោសថកម្ម​… ចក្ខុ​សម្បទា ដែល​កំពុង​កើតឡើង​… កាយសម្បទា វណ្ណ​សម្បទា។បេ។ ផោដ្ឋព្វ​សម្បទា​… ពួក​ខន្ធ​ដែល​កំពុង​កើតឡើង ជា​បច្ច័យ​នៃ​សទ្ធា ដែល​កើតឡើង​ហើយ នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637829794833954445
ទៅកាន់ទំព័រ៖