ព្រះត្រៃបិដក ភាគ ៩៩

ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៦៤] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​កើតឡើង​ហើយ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២… ខន្ធ១ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២… ពួក​ខន្ធ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៣៦៥] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ដែល​កើតឡើង​ហើយ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៣៦៦] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ ដែល​កើតឡើង​ហើយ
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637829795352233179
ទៅកាន់ទំព័រ៖