ព្រះត្រៃបិដក ភាគ ៩៩

ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៣៦៧] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ​… វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637829795567918786
ទៅកាន់ទំព័រ៖